Tuesday, September 6, 2011

kt42 info

វេបសាយ kt42.info បន្ទាន់សម័យ(update)ថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០១១ ទំហំ 42.67 MB ប្រភេទ rar ទាញយក


វិធីប្រើ ៖សូមស្វែងរកឯកសារមួយឈ្មោះ index រួចបើកឯកសារនោះពេលនោះអ្នកនឹងអាចប្រើប្រាស់
វេបសាយនេះបានហើយ

Tuesday, July 19, 2011

ថ្ងៃនេះវេបសាយយើងផ្តូរពុម្ភរូបរាងថ្មី

សួស្តីអ្នកទាំងអស់គ្នា​ថ្ងៃ​នេះ​វេបសាយ​យើង​បាន​ផ្តូរ​ពុម្ភ​រូបរាង​ថ្មី​។​សូម​ជួយ​ផ្តល់​ជា​មតិ​យោបល់​ផង​។​​

Tuesday, February 1, 2011

Moon os 4 ចេញមកហើយ


តើ​អ្នក​ទន្ទឹង​រង់​ចាំ​យូរ​ហើយ​មែនទេ? ឥឡូវ​មិនបាច់​រង់​ចាំ​ទៀត​ទេ គឺ​អាច​ប្រើ​បាន​ហើយ។ moonOS កំណែ​៤ ដែល​បាន​ធ្វើ​ឡើង​ដោយ​ពឹង​ផ្អែក​លើ អ៊ូប៊ុនទូ ១០.១០ តែ​ក្នុង moonOS ៤ យើង​បាន​បន្ថែម​ធាតុ​សំខាន់ និង ថ្មីៗ​ចូល​ទៅ​ថែម​ទៀត។ កំណែ​ថ្មី​នេះ​គឺ​វា​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់ ជា​ពិសេស​សម្រាប់​ប្រទេស​ដែល​មិន​សូវ​មាន​អ៊ីនធើនិត​លេង ដូច​ជា​នៅ​ប្រទេស​យើង​ជា​ដើម។ ក្នុង​កំណែ​នេះ​ផង​ដែរ យើង​ក៏​បាន​កែ​ប្រែ​ឯកសារ​ប្រព័ន្ធ​ផ្សេងៗ​ទៀត។ សូម​ចូល​ទៅ​មើល​ព័ត៌មាន​លម្អិត​នៅ​ទី​នេះ៖ http://moonos.org/news/11-releases/28-moonos-4-neak-released ។

Tuesday, January 18, 2011

រៀនកុំព្យូទ័រក្នុងវេបសាយ kt42

ឥលូវនេះលោកអ្នកអាចស្វែងយល់ពីចំនេះដឹងផ្នែកកុំព្យូទ័រខ្លីៗជាមួយវេបសាយ www.kt42.wordpress.com
ដោយសេរីនិងអាចសិក្សាអំពីការបង្កើតកម្មវិធីរឺក៏មេរោគបានទៀតផង។ហើយប្រសិនបើលោកអ្នកមានបញ្ហា
អំពីផ្នែកកុំព្យូទ័រ លោកអ្នកអាចសរសេរសំនួរនៅក្នុងវេបសាយនោះ ក្នុងរយៈពេលខ្លី ម្ចាស់វេបសាយនឹង
ឆ្លើយតបមកអ្នកវិញក្នុងពេលឆាប់រហ័សតាមតែអាចធ្វើបាន។ហើយ kt42 បានបង្កើតវេបសាយមួយទៀត
ដែលអាចអោយអ្នកដែលមិនមាន internet នៅផ្ទះសិក្សាដែលវេបសាយនោះមានមេរៀនជា file pdf ដែលវេបសាយនេះមានឈ្មោះថា www.kt42pdf.wordpress.com

Sunday, January 9, 2011

ehow ជាគេហទំព័រដ៏មានប្រយោជន៍

ehowជាគេហទំព័រដ៏មានប្រយោជន៍សំរាប់យើង។
យើងអាចស្វែងរកពីព័ត៌មានផ្សេងៗជាច្រើននិងដំនោះស្រាយសំរាប់កុំព្យូទ័ររឺដំនោះស្រាយផ្សេងៗ។
នៅក្នុងគេហទំព័រ ehow មានទំព័រ family food health home money style more ហើយមានព័ត៌មានជា
ច្រើនផ្នែកដូចជា ៖

Tiger Web Browser 1.0

កម្មវិធី Tiger version 1.0 បានបើកអោយប្រើប្រាស់និងដោនលូតដោយសេរី។ សូម ចុចទីនេះ ដើម្បីដោនលូតកម្មវិធី។
ហើយខ្ញុំនឹងបង្ហាញលោកអ្នកអំពីរបៀបប្រើប្រាស់កម្មវិធីនេះ៖

Friday, January 7, 2011

លោកអ្នកអាចប្រើប្រាស់Wordpress Accountដើម្បីដាក់commandបាន

សួស្តីអ្នកទាំងអស់គ្នា! លោកអ្នកដែលប្រើគណនីwordpressក៏អាចដាក់មតិលើគេហទំព័រនេះបានដែរហើយមិនត្រឹមតែគណនី
Wordpressប៉ុន្នោះទេដែលអាចដាក់មតិសូម្បីតែគណនីGoogleនិងគណនីមួយចំនួនទៀតក៏អាចដាក់មតិបានដែរ។

Thursday, January 6, 2011

Shinee Hello

Monday, January 3, 2011

Googleចាកចេញពីប្រទេសចិន

     នៅដើមឆ្នាំ២០១០ Google បានគំរាមថា នឹងចាកចេញពីប្រទេសចិនដោយសារតែចិនធ្វើការត្រួតពិនិត្យទៅលើ
លទ្ធផលនៃការស្វែងរកក្នុងGoogle។ សូម្បីតែរដ្ឋមន្តីការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន ក៏បានប្រតិកម្មចំពោះបញ្ហា
នេះដែរ។ ដើម្បីជាការឆ្លើយតប ចិននៅតែអះអាងថា ការចាកចេញ ឬ ចង់នៅ គឺជាការសំរេចចិត្តរបស់ Google ។
ចិនមិនយកចិត្តទុកដាក់ឡើយ ហើយក្រុមហ៊ុនណាដែលមករកស៊ីនៅប្រទេសចិត្តនឹងត្រូវគោរពតាមច្បាប់ប្រទេសចិន។
Google បានស្តាយក្រោយបំផុតព្រោះពេលដែលGoogleបានចាកចេញគឺធ្វើអោយគេហទំព័រbaiduបានឡើងភាគហ៊ុន
យ៉ាងខ្ពស់ ហើយនៅពេលឆាប់ៗនេះGoogleបានស្នើរប្រទេសចិនដើម្បីចូលមកវិញប៉ុន្តែប្រទេសចិននៅមិនទាន់ឆ្លើយតប
នៅឡើយ។

Sunday, January 2, 2011

អបអរសាទរឆ្នាំថ្មី

ដើម្បីអបអរសាទរឆ្នាំថ្មី២០១១ ប្លករបស់ខ្ញុំបានប្តូរDomainពីhttp://www.nachihan.blogspot.com ទៅ 
http://www.lanjihan.com ហើយខ្ញុំសង្ឃឹមថានឹងមានអ្នកចូលទស្សនាកើនឡើងថែមទៀត សូមអគុណ។

Thursday, December 16, 2010

ប្រវត្តិរបស់វេបសាយYoutube

          ឥឡូវនេះ Youtube មិនមែនជាឈ្មោះចម្លែកសំរាប់អ្នកប្រើបា្រស់អ៊ីនធើណេតទៀតឡើយ។
បច្ចុប្បន្នមានវីដេអូរាប់ពាន់ត្រូវបានចែករំលែកជារៀងរាល់ថ្ងៃតាមរយះYoutubeដែលជាក្រុមហ៊ុនអ៊ីនធើណេត
នាំមុខគេក្នុងវិស័យចែករំលែកវីដេអូ ប៉ុន្តែនៅមានចំនុចគួរឳ្យចាប់អារម្មណ៍ផ្សេងទៀតទាក់ទងនឹង
Youtubeដែលលោកអ្នកអាចនឹងមិនដឹង។
          Youtubeត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០០៥ ដោយអតីតបុគ្គលិក៣រូបរបស់Paypal
(សេវាទូទាត់ប្រាក់តាមប្រព័ន្នអ៊ីនធើណេតលំដាប់ឈានមុខគេនាពេលបច្ចុប្បន្ន)។បុគ្គលិកទាំងបីរូបនោះគឺ
លោកChad Hurley លោក Steve Chen និងលោក Jawed Karim។លោក Chad Hurley បានចូលរៀនខាង
រចនាក្រាហ្វិកឌីហ្សាញនៅសកលវិទ្យាល័យ ផេនស៊ីវ៉ានៀ(Pennsylvaniai)ពេលដែលលោកJawed Karimរៀនជាមួយគ្នាខាងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ អ៊ីលៀនណយ។
          គំនិតនែការបង្កើតYoutubeនេះ បានកើតឡើងពេលដែលលោកឆាតហ៊ឺលីនិងស្ទីវឆេនមានការ
លំបាកក្នុងការចែករំលែកឃ្លីបវីដេអូដែលបានថតក្នុងពីធីជប់លៀងនៅគេហដ្ឋានរបស់លោក ឆេន នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។
វីដេអូដំបូងរបស់Youtubeមានចំនងជើងថា«Me at the Zoo»ត្រូវបានបញ្ចូលដោយលោកJawed
Karim។
          ខែវិច្ឆិកា ឆ្នាំ២០០៦ Google បានទិញសិទ្ធិកាន់កាប់Youtubeជាមួយទឹកប្រាក់ ១,៦៥ពាន់លាន
ដុលារ ស្មើនឹងតំលៃរបស់យន្តហោះដឹងភ្ញៀវប្រភេទធំបំផុត (A380 របស់ air bus) ចំនួនប្រាំគ្រឿង។
          គិតមកដល់បច្ចុប្បន្នបើតាមស្ថិតិរបស់​ Alexa ដែលជាសេវាវាយតម្លៃគេហទំព័រយោងតាម
ការចូលមើលរបស់អ្នកប្រើប្រាស់អ៊ីនធើណេតបានឳ្យដឹងថា Youtube គឺជាគេហទំព័រឈរលំដាប់
លេខបីលើពិភពលោកបន្ទាប់ពី​ Google និង​ Facebook។
          បទចម្រៀង «Baby» ច្រៀងដោយតារាចម្រៀងក្មេង Justin bieber គឺជាវីដេអូដែលមានអ្នក
ទស្សនាច្រើនបំផុតនៅលើ Youtube ដោយមានគេចូលមើលចំនួន ៣៨៦ លានដង។
          ជាមធ្យមក្នុងមួយថ្ងៃមានអ្នកចូលមើលចំនួនពីរពាន់លានលើក ជិតស្មើពីរដងនៃការមើល
ទូរទស្សន៍ទូទាំងសហរដ្ឋអាមេរិក។
          ដំបូងរយៈពេលវែងបំផុតដែលត្រូវបានគេបង្ហោះលើ Youtube គឺមានរយៈពេល ១០ នាទី តែ
ក្រោយមកត្រូវបានដំឡើងជា ១៥ នាទី។មកដល់ពេលនេះ Youtube មិនបានកំណត់រយៈពេលនៃ
ប្រវែងវីដេអូដែលបង្ហោះលើ Youtube នោះទេ។មូលហេតុនេះបានធ្វើឳ្យមានខ្សែភាពយន្តរយៈ
ពេលវែងបង្ហាញខ្លួនលើគេហទំព័រ Youtube ។
           Youtube ត្រូវបានប្រើប្រាស់ក្នុងការផ្ទុក និង ទាញយកតាមរយៈអ៊ីនធើណេតប្រមាណ១០ភាគ
រយនៅទូទាំងពិភពលោក។មានន័យថាក្នុងចំណោម១០នាក់ ប្រើអ៊ីនធើណេតគឺមានម្នាក់ចូលទៅ
កាន់Youtube។

Saturday, November 27, 2010

វិធីធ្វើអោយកុំព្យូទ័ររបស់អ្នកដូចmac

នេះជាវិធីធ្វើអោយកុំព្យូទ័ររបស់លោកអ្នកដែលប្រើwondowsអោយប្រែក្លាយទៅជាmac os xដោយប្រើ
កម្មវិធី សូមធ្វើតាមជំហ៊ានខាងក្រោម៖
១.សូមចុច http://www.stardock.com/products/windowblinds និងចុចដោនឡូតតាមរូបភាព

Tuesday, November 16, 2010

របៀបលុបមិត្តក្នុងfacebook

ខ្ញុំនឹងបង្ហាញអំពីការលុបមិត្តក្នុងថាfacebook វាមានភាពងាយស្រួលបំផុតដោយគ្រាន់តែធ្វើតាមជំហាន
ខាងក្រោម៖

Saturday, November 13, 2010

Facebook គេហទំព័រដ៏ល្បីបំផុតលើពិភពលោក

សេដ្ឋី ​វ័យ​ ២៣​ឆ្នាំ​រូប​នេះ​បាន​បង្កើត​ក្រុម​ហ៊ុន​Facebookនៅ​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ​ ឆ្នាំ​២០០៤ ហើយ​រយៈ​ពេល​ត្រឹម​តែ​១៤ថ្ងៃ​ប៉ុណ្ណោះ​មាន​និស្សិត​២/៣នៃ​សាកល​វិទ្យាល័យ​ Harvard​បាន​ចុះ​ឈ្មោះ​លេង​Facebook។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​Mark និង​មិត្ត​របស់​គាត់​ក៏​បាន​ពង្រីក​សាខា​របស់​Facebook​ទៅ​តាម​សាលា​ មហា​វិទ្យាល័យ​ និង​សាកល​វិទ្យាល័យ​ផ្សេងៗ​ជា​ច្រើន​ទៀត។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​Facebook កាន់​តែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ឡើងៗ​ ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​ចុះ​ឈ្មោះ​ក្នុង​Facebookជា​រៀង​រាល់​ ថ្ងៃ។តែ​ការ​វិវត្ត​យ៉ាង​លឿន​បំផុត​របស់​Facebookគឺ​បន្ទាប់​ពី​ក្រុម​ហ៊ុន​ Microsoft របស់​លោកBill Gate​ បាន​សម្រេច​ចិត្ត​វិនិយោគ​ទិញ​ភាគ​ហ៊ុន​១.៦%ដែល​មាន​តម្លៃ​២៤០លាន​ដុល្លារ​ របស់​ក្រុម​ហ៊ុន​​Facebook កាល​ពី​ថ្ងៃ​ទី​២៤​ខែ​តុលា​ឆ្នាំ​២០០៧។
សព្វ​ថ្ងៃ​នេះ​លោក​Mark មាន​ចំនួន​ទឹក​ប្រាក់​សរុប​ជាង​៦.៩ពាន់លានដុល្លារ​អាមេរិក​ ហើយ Facebook មាន​សមាជិក​ចូល​រួម​ជាង​៥០០លាន​នាក់​ដែល​ពួក​គេ​បាន​ចូល​ទៅ​ចុះ​ឈ្មោះ​និ ង​បណ្ដែត​ព័ត៌​មាន​ថ្មីៗ​ រូប​ថត​ស្អាតៗ រាប់​អាន​មិត្ត​ភក្តិ​ ព្រម​ទាំង​​អ្វីៗ​ជា​ច្រើន​ទៀត​ ដែល​ទាក់​ទង​ទៅ​នឹង​​បញ្ហា​ផ្ទាល់​ខ្លួន​​ មិត្ត​ភក្តិ​ ​ក្រុម​គ្រួសារ ឬ​អ្នក​ពិសេស​ជា​ដើម​៕

 
Design by Wikifrees | Free Advertise On Wikifrees | Facebook Fan Pages