Thursday, December 16, 2010

ប្រវត្តិរបស់វេបសាយYoutube

          ឥឡូវនេះ Youtube មិនមែនជាឈ្មោះចម្លែកសំរាប់អ្នកប្រើបា្រស់អ៊ីនធើណេតទៀតឡើយ។
បច្ចុប្បន្នមានវីដេអូរាប់ពាន់ត្រូវបានចែករំលែកជារៀងរាល់ថ្ងៃតាមរយះYoutubeដែលជាក្រុមហ៊ុនអ៊ីនធើណេត
នាំមុខគេក្នុងវិស័យចែករំលែកវីដេអូ ប៉ុន្តែនៅមានចំនុចគួរឳ្យចាប់អារម្មណ៍ផ្សេងទៀតទាក់ទងនឹង
Youtubeដែលលោកអ្នកអាចនឹងមិនដឹង។
          Youtubeត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០០៥ ដោយអតីតបុគ្គលិក៣រូបរបស់Paypal
(សេវាទូទាត់ប្រាក់តាមប្រព័ន្នអ៊ីនធើណេតលំដាប់ឈានមុខគេនាពេលបច្ចុប្បន្ន)។បុគ្គលិកទាំងបីរូបនោះគឺ
លោកChad Hurley លោក Steve Chen និងលោក Jawed Karim។លោក Chad Hurley បានចូលរៀនខាង
រចនាក្រាហ្វិកឌីហ្សាញនៅសកលវិទ្យាល័យ ផេនស៊ីវ៉ានៀ(Pennsylvaniai)ពេលដែលលោកJawed Karimរៀនជាមួយគ្នាខាងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ អ៊ីលៀនណយ។
          គំនិតនែការបង្កើតYoutubeនេះ បានកើតឡើងពេលដែលលោកឆាតហ៊ឺលីនិងស្ទីវឆេនមានការ
លំបាកក្នុងការចែករំលែកឃ្លីបវីដេអូដែលបានថតក្នុងពីធីជប់លៀងនៅគេហដ្ឋានរបស់លោក ឆេន នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។
វីដេអូដំបូងរបស់Youtubeមានចំនងជើងថា«Me at the Zoo»ត្រូវបានបញ្ចូលដោយលោកJawed
Karim។
          ខែវិច្ឆិកា ឆ្នាំ២០០៦ Google បានទិញសិទ្ធិកាន់កាប់Youtubeជាមួយទឹកប្រាក់ ១,៦៥ពាន់លាន
ដុលារ ស្មើនឹងតំលៃរបស់យន្តហោះដឹងភ្ញៀវប្រភេទធំបំផុត (A380 របស់ air bus) ចំនួនប្រាំគ្រឿង។
          គិតមកដល់បច្ចុប្បន្នបើតាមស្ថិតិរបស់​ Alexa ដែលជាសេវាវាយតម្លៃគេហទំព័រយោងតាម
ការចូលមើលរបស់អ្នកប្រើប្រាស់អ៊ីនធើណេតបានឳ្យដឹងថា Youtube គឺជាគេហទំព័រឈរលំដាប់
លេខបីលើពិភពលោកបន្ទាប់ពី​ Google និង​ Facebook។
          បទចម្រៀង «Baby» ច្រៀងដោយតារាចម្រៀងក្មេង Justin bieber គឺជាវីដេអូដែលមានអ្នក
ទស្សនាច្រើនបំផុតនៅលើ Youtube ដោយមានគេចូលមើលចំនួន ៣៨៦ លានដង។
          ជាមធ្យមក្នុងមួយថ្ងៃមានអ្នកចូលមើលចំនួនពីរពាន់លានលើក ជិតស្មើពីរដងនៃការមើល
ទូរទស្សន៍ទូទាំងសហរដ្ឋអាមេរិក។
          ដំបូងរយៈពេលវែងបំផុតដែលត្រូវបានគេបង្ហោះលើ Youtube គឺមានរយៈពេល ១០ នាទី តែ
ក្រោយមកត្រូវបានដំឡើងជា ១៥ នាទី។មកដល់ពេលនេះ Youtube មិនបានកំណត់រយៈពេលនៃ
ប្រវែងវីដេអូដែលបង្ហោះលើ Youtube នោះទេ។មូលហេតុនេះបានធ្វើឳ្យមានខ្សែភាពយន្តរយៈ
ពេលវែងបង្ហាញខ្លួនលើគេហទំព័រ Youtube ។
           Youtube ត្រូវបានប្រើប្រាស់ក្នុងការផ្ទុក និង ទាញយកតាមរយៈអ៊ីនធើណេតប្រមាណ១០ភាគ
រយនៅទូទាំងពិភពលោក។មានន័យថាក្នុងចំណោម១០នាក់ ប្រើអ៊ីនធើណេតគឺមានម្នាក់ចូលទៅ
កាន់Youtube។

Saturday, November 27, 2010

វិធីធ្វើអោយកុំព្យូទ័ររបស់អ្នកដូចmac

នេះជាវិធីធ្វើអោយកុំព្យូទ័ររបស់លោកអ្នកដែលប្រើwondowsអោយប្រែក្លាយទៅជាmac os xដោយប្រើ
កម្មវិធី សូមធ្វើតាមជំហ៊ានខាងក្រោម៖
១.សូមចុច http://www.stardock.com/products/windowblinds និងចុចដោនឡូតតាមរូបភាព

Tuesday, November 16, 2010

របៀបលុបមិត្តក្នុងfacebook

ខ្ញុំនឹងបង្ហាញអំពីការលុបមិត្តក្នុងថាfacebook វាមានភាពងាយស្រួលបំផុតដោយគ្រាន់តែធ្វើតាមជំហាន
ខាងក្រោម៖

Saturday, November 13, 2010

Facebook គេហទំព័រដ៏ល្បីបំផុតលើពិភពលោក

សេដ្ឋី ​វ័យ​ ២៣​ឆ្នាំ​រូប​នេះ​បាន​បង្កើត​ក្រុម​ហ៊ុន​Facebookនៅ​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ​ ឆ្នាំ​២០០៤ ហើយ​រយៈ​ពេល​ត្រឹម​តែ​១៤ថ្ងៃ​ប៉ុណ្ណោះ​មាន​និស្សិត​២/៣នៃ​សាកល​វិទ្យាល័យ​ Harvard​បាន​ចុះ​ឈ្មោះ​លេង​Facebook។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​Mark និង​មិត្ត​របស់​គាត់​ក៏​បាន​ពង្រីក​សាខា​របស់​Facebook​ទៅ​តាម​សាលា​ មហា​វិទ្យាល័យ​ និង​សាកល​វិទ្យាល័យ​ផ្សេងៗ​ជា​ច្រើន​ទៀត។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​Facebook កាន់​តែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ឡើងៗ​ ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​ចុះ​ឈ្មោះ​ក្នុង​Facebookជា​រៀង​រាល់​ ថ្ងៃ។តែ​ការ​វិវត្ត​យ៉ាង​លឿន​បំផុត​របស់​Facebookគឺ​បន្ទាប់​ពី​ក្រុម​ហ៊ុន​ Microsoft របស់​លោកBill Gate​ បាន​សម្រេច​ចិត្ត​វិនិយោគ​ទិញ​ភាគ​ហ៊ុន​១.៦%ដែល​មាន​តម្លៃ​២៤០លាន​ដុល្លារ​ របស់​ក្រុម​ហ៊ុន​​Facebook កាល​ពី​ថ្ងៃ​ទី​២៤​ខែ​តុលា​ឆ្នាំ​២០០៧។
សព្វ​ថ្ងៃ​នេះ​លោក​Mark មាន​ចំនួន​ទឹក​ប្រាក់​សរុប​ជាង​៦.៩ពាន់លានដុល្លារ​អាមេរិក​ ហើយ Facebook មាន​សមាជិក​ចូល​រួម​ជាង​៥០០លាន​នាក់​ដែល​ពួក​គេ​បាន​ចូល​ទៅ​ចុះ​ឈ្មោះ​និ ង​បណ្ដែត​ព័ត៌​មាន​ថ្មីៗ​ រូប​ថត​ស្អាតៗ រាប់​អាន​មិត្ត​ភក្តិ​ ព្រម​ទាំង​​អ្វីៗ​ជា​ច្រើន​ទៀត​ ដែល​ទាក់​ទង​ទៅ​នឹង​​បញ្ហា​ផ្ទាល់​ខ្លួន​​ មិត្ត​ភក្តិ​ ​ក្រុម​គ្រួសារ ឬ​អ្នក​ពិសេស​ជា​ដើម​៕

 
Design by Wikifrees | Free Advertise On Wikifrees | Facebook Fan Pages