Thursday, December 16, 2010

ប្រវត្តិរបស់វេបសាយYoutube

          ឥឡូវនេះ Youtube មិនមែនជាឈ្មោះចម្លែកសំរាប់អ្នកប្រើបា្រស់អ៊ីនធើណេតទៀតឡើយ។
បច្ចុប្បន្នមានវីដេអូរាប់ពាន់ត្រូវបានចែករំលែកជារៀងរាល់ថ្ងៃតាមរយះYoutubeដែលជាក្រុមហ៊ុនអ៊ីនធើណេត
នាំមុខគេក្នុងវិស័យចែករំលែកវីដេអូ ប៉ុន្តែនៅមានចំនុចគួរឳ្យចាប់អារម្មណ៍ផ្សេងទៀតទាក់ទងនឹង
Youtubeដែលលោកអ្នកអាចនឹងមិនដឹង។
          Youtubeត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០០៥ ដោយអតីតបុគ្គលិក៣រូបរបស់Paypal
(សេវាទូទាត់ប្រាក់តាមប្រព័ន្នអ៊ីនធើណេតលំដាប់ឈានមុខគេនាពេលបច្ចុប្បន្ន)។បុគ្គលិកទាំងបីរូបនោះគឺ
លោកChad Hurley លោក Steve Chen និងលោក Jawed Karim។លោក Chad Hurley បានចូលរៀនខាង
រចនាក្រាហ្វិកឌីហ្សាញនៅសកលវិទ្យាល័យ ផេនស៊ីវ៉ានៀ(Pennsylvaniai)ពេលដែលលោកJawed Karimរៀនជាមួយគ្នាខាងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ អ៊ីលៀនណយ។
          គំនិតនែការបង្កើតYoutubeនេះ បានកើតឡើងពេលដែលលោកឆាតហ៊ឺលីនិងស្ទីវឆេនមានការ
លំបាកក្នុងការចែករំលែកឃ្លីបវីដេអូដែលបានថតក្នុងពីធីជប់លៀងនៅគេហដ្ឋានរបស់លោក ឆេន នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

វីដេអូដំបូងរបស់Youtubeមានចំនងជើងថា«Me at the Zoo»ត្រូវបានបញ្ចូលដោយលោកJawed
Karim។
          ខែវិច្ឆិកា ឆ្នាំ២០០៦ Google បានទិញសិទ្ធិកាន់កាប់Youtubeជាមួយទឹកប្រាក់ ១,៦៥ពាន់លាន
ដុលារ ស្មើនឹងតំលៃរបស់យន្តហោះដឹងភ្ញៀវប្រភេទធំបំផុត (A380 របស់ air bus) ចំនួនប្រាំគ្រឿង។
          គិតមកដល់បច្ចុប្បន្នបើតាមស្ថិតិរបស់​ Alexa ដែលជាសេវាវាយតម្លៃគេហទំព័រយោងតាម
ការចូលមើលរបស់អ្នកប្រើប្រាស់អ៊ីនធើណេតបានឳ្យដឹងថា Youtube គឺជាគេហទំព័រឈរលំដាប់
លេខបីលើពិភពលោកបន្ទាប់ពី​ Google និង​ Facebook។
          បទចម្រៀង «Baby» ច្រៀងដោយតារាចម្រៀងក្មេង Justin bieber គឺជាវីដេអូដែលមានអ្នក
ទស្សនាច្រើនបំផុតនៅលើ Youtube ដោយមានគេចូលមើលចំនួន ៣៨៦ លានដង។
          ជាមធ្យមក្នុងមួយថ្ងៃមានអ្នកចូលមើលចំនួនពីរពាន់លានលើក ជិតស្មើពីរដងនៃការមើល
ទូរទស្សន៍ទូទាំងសហរដ្ឋអាមេរិក។
          ដំបូងរយៈពេលវែងបំផុតដែលត្រូវបានគេបង្ហោះលើ Youtube គឺមានរយៈពេល ១០ នាទី តែ
ក្រោយមកត្រូវបានដំឡើងជា ១៥ នាទី។មកដល់ពេលនេះ Youtube មិនបានកំណត់រយៈពេលនៃ
ប្រវែងវីដេអូដែលបង្ហោះលើ Youtube នោះទេ។មូលហេតុនេះបានធ្វើឳ្យមានខ្សែភាពយន្តរយៈ
ពេលវែងបង្ហាញខ្លួនលើគេហទំព័រ Youtube ។
           Youtube ត្រូវបានប្រើប្រាស់ក្នុងការផ្ទុក និង ទាញយកតាមរយៈអ៊ីនធើណេតប្រមាណ១០ភាគ
រយនៅទូទាំងពិភពលោក។មានន័យថាក្នុងចំណោម១០នាក់ ប្រើអ៊ីនធើណេតគឺមានម្នាក់ចូលទៅ
កាន់Youtube។

0 comments:

Post a Comment

 
Design by Wikifrees | Free Advertise On Wikifrees | Facebook Fan Pages