
ឥឡូវនេះ Youtube មិនមែនជាឈ្មោះចម្លែកសំរាប់អ្នកប្រើបា្រស់អ៊ីនធើណេតទៀតឡើយ។
បច្ចុប្បន្នមានវីដេអូរាប់ពាន់ត្រូវបានចែករំលែកជារៀងរាល់ថ្ងៃតាមរយះYoutubeដែលជាក្រុមហ៊ុនអ៊ីនធើណេត
នាំមុខគេក្នុងវិស័យចែករំលែកវីដេអូ ប៉ុន្តែនៅមានចំនុចគួរឳ្យចាប់អារម្មណ៍ផ្សេងទៀតទាក់ទងនឹង
Youtubeដែលលោកអ្នកអាចនឹងមិនដឹង។
Youtubeត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០០៥ ដោយអតីតបុគ្គលិក៣រូបរបស់Paypal
(សេវាទូទាត់ប្រាក់តាមប្រព័ន្នអ៊ីនធើណេតលំដាប់ឈានមុខគេនាពេលបច្ចុប្បន្ន)។បុគ្គលិកទាំងបីរូបនោះគឺ
លោកChad Hurley លោក Steve Chen និងលោក Jawed Karim។លោក Chad Hurley បានចូលរៀនខាង
រចនាក្រាហ្វិកឌីហ្សាញនៅសកលវិទ្យាល័យ ផេនស៊ីវ៉ានៀ(Pennsylvaniai)ពេលដែលលោកJawed Karimរៀនជាមួយគ្នាខាងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ...