សេដ្ឋី វ័យ ២៣ឆ្នាំរូបនេះបានបង្កើតក្រុមហ៊ុនFacebookនៅថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០០៤ ហើយរយៈពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះមាននិស្សិត២/៣នៃសាកលវិទ្យាល័យ Harvardបានចុះឈ្មោះលេងFacebook។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់Mark និងមិត្តរបស់គាត់ក៏បានពង្រីកសាខារបស់Facebookទៅតាមសាលា មហាវិទ្យាល័យ និងសាកលវិទ្យាល័យផ្សេងៗជាច្រើនទៀត។ ពីមួយថ្ងៃទៅមួយថ្ងៃFacebook កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ដែលមានមនុស្សរាប់ពាន់នាក់ចុះឈ្មោះក្នុងFacebookជារៀងរាល់ ថ្ងៃ។តែការវិវត្តយ៉ាងលឿនបំផុតរបស់Facebookគឺបន្ទាប់ពីក្រុមហ៊ុន Microsoft របស់លោកBill Gate បានសម្រេចចិត្តវិនិយោគទិញភាគហ៊ុន១.៦%ដែលមានតម្លៃ២៤០លានដុល្លារ របស់ក្រុមហ៊ុនFacebook កាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០០៧។
សព្វថ្ងៃនេះលោកMark មានចំនួនទឹកប្រាក់សរុបជាង៦.៩ពាន់លានដុល្លារអាមេរិក ហើយ
Facebook មានសមាជិកចូលរួមជាង៥០០លាននាក់ដែលពួកគេបានចូលទៅចុះឈ្មោះនិ ងបណ្ដែតព័ត៌មានថ្មីៗ រូបថតស្អាតៗ រាប់អានមិត្តភក្តិ ព្រមទាំងអ្វីៗជាច្រើនទៀត ដែលទាក់ទងទៅនឹងបញ្ហាផ្ទាល់ខ្លួន មិត្តភក្តិ ក្រុមគ្រួសារ ឬអ្នកពិសេសជាដើម៕